ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ ជាង៤០០នាក់មកកម្ពុជាវិញ

បាត់ដំបង៖អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ៤៥៥នាក់ឱ្យវិលមកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែមេសានេះ។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៤៥៥នាក់ ស្រី១៨៦នាក់ ក្មេង៥៤នាក់ ក្មេងស្រី៣២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ។ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់។
ចំណែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារម្នាក់បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ៤៤៣នាក់ ស្រី ១៨៣នាក់ ក្មេង ៥៤នាក់ ក្មេងស្រី ៣១នាក់។ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ២១នាក់ ស្រី ១៣នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *