ព័ត៌មានសន្តិសុខសង្គម

ចាប់ប្រហិតចម្រុះខូចគុណភាព និងអត់លិខិតស្នាមជាង៣តោន

បាត់ដំបង៖សមត្ថកិច្ចជំនាញបានចាប់រថយន្តដឹកប្រហិតចម្រុះសង្ស័យ ខូចគុណភាពនិងអត់មានលិខិតអនុញ្ញាតជាង៣តោន។
មន្ត្រីប្រតិបត្តិការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែមេសាឆ្នាំ២០២២ផ្នែកជំនាញបានស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុងប្រភេទដឹកឣ្នកដំណើរខ្នាតតូច ដឹកប្រហិតចម្រុះចំនួន៣.២០០គីឡូក្រាមអត់មានលិខិតអនុញ្ញាតទេ ។ប្រហិតចម្រុះទម្ងន់ជាង៣តោននោះសង្ស័យខូចគុណភាពដែលនាំពីថៃ ចូលមកកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងយកចែកចាយនៅតាមតំបន់នានា។
ប៉ុន្តែក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានស្ទាក់ចាប់នៅផ្លូវជាតិលេខ៥ ជិតរង្វង់មូលថ្មគោល ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។បន្ទាប់ពីចាប់រថយន្តដឹកប្រហិតមួយគ្រឿងនេះ ក្រុមការងារ បាននាំយកបទល្មើស និង វត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *