ព័ត៌មានសន្តិសុខសង្គម

ដេកនៅបន្ទប់ជាមួយគ្នា ប្ដីអត់ដឹងប្រពន្ធស្លាប់

ភ្នំពេញ៖ដេកក្នុងបន្ទប់ជាមួយគ្នាពេញមួយយប់លុះព្រឹកឡើងបង្កការភ្ញាក់ផ្អើលដោយប្រពន្ធបានស្លាប់មិនដឹងពីពេលណាខណៈប្ដីដាស់ឱ្យក្រោកងូតទឹកទៅធ្វើការ។
គ្រោះអកុសលនេះបានកើតឡើងនៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីម៉ោង៦ព្រឹកថ្ងៃទី១ ខែមេសា ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះសុត រ៉ា អាយុ២៧ឆ្នាំជាកម្មការិនីរោងចក្រ ប្ដីឈ្មោះខៃ លីឃុន អាយុ២៨ឆ្នាំ កម្មករសំណង់។ អ្នកទាំង២មានកូនម្នាក់ស្រុកកំណើតភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បុរសជាប្ដីបានប្រាប់នគរបាលថា ប្រពន្ធគាត់មានជំងឺបេះដូងជាង១ឆ្នាំកន្លងមកហើយ។ពេលថ្មីនេះជំងឺធ្វើទុក្ខជាញឹកញាប់ដោយមានអាការៈដកដង្ហើមអត់ចង់ដល់គ្នាឡើយ។នៅល្ងាចថ្ងៃទី៣១ ខែមីនាគាត់និងប្រពន្ធបានហូបបាយជុំគ្នាហើយក៏ចូលគេងតាំងពីក្បាលព្រលប់ព្រោះអស់កម្លាំងរៀងៗខ្លួន។
លុះដល់ព្រឹកថ្ងៃទី១ ខែមេសាគាត់ជាប្តីបានក្រោកមុនក៏ដាស់ប្រពន្ធក្រោកងូតទឹកទៅធ្វើការទើបដឹងថាប្រពន្ធស្លាប់បាត់ទៅហើយ។ដោយសារមិនមានការប្ដឹងផ្ដល់សមត្ថកិច្ចប្រគល់សពយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *