ព័ត៌មានសន្តិសុខសង្គម

រកមូលហេតុនិស្សិតឆ្នាំទី៣ លោតពីលើផ្ទះជាន់ទី២របួសធ្ងន់

ភ្នំពេញ៖ក្មេងស្រីជានិស្សិតឆ្នាំទី៣ម្នាក់បានលោតទម្លាក់ខ្លួនពីលើផ្ទះល្វែងជាន់ទី២មកក្រោមរយៈក្បាលហូរឈាមសន្លប់ឈឹងសមត្ថកិច្ចកំពុងរកមូលហេតុ។
ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅម្តុំផ្ទះល្វែងមួយក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៣១ ខែមីនា។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ក្មេងស្រីជានិស្សិតឆ្នាំទី៣ដែលប៉ងសម្លាប់ខ្លួននោះឈ្មោះ ចាន់រី អាយុប្រមាណជាង២០ឆ្នាំ បានលោតពីលើផ្ទះជាន់ទី២មកក្រោមប៉ះសំយ៉ាបផ្ទះ រួចធ្លាក់ លើដីបោកក្បាលរយៈហូរឈាមសន្លប់បាត់ស្មារតី។រីឯផ្ទះនេះជារបស់បងរបស់គាត់និងស្នាក់នៅជាមួយមិត្តភក្តិស្រី៤នាក់ទៀត។
ក្រោយកើតហេតុនគរបាលនិងអាវុធហត្ថខណ្ឌសែនសុខ បានចុះមកដល់ទីតាំង ដើម្បីស្រាវជ្រាវរកមូលហេតុករណីលោតទម្លាក់ខ្លួនដោយខ្លួនឯងឬក៏ជាករណីអ្វីផ្សេង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *