ព័ត៌មានសន្តិសុខសង្គម

មិនឱ្យជំពាក់ថ្លៃទិញបារី ខឹងទាញដំបងវាយអ្នកលក់ឲ្យរបួស

 

កំពង់ស្ពឺ៖សមត្ថកិច្ចចាបចាប់បុរសម្នាក់ក្រោយពីបានយកដំបងវាយអ្នកលក់បារីនិងគ្រឿងទេសឱ្យរបួសព្រោះខឹងអ្នកលក់មិនឱ្យជំពាក់លុយ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះនៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២២។ជនសង្ស័យឈ្មោះ ចាន់ ឈន អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើ។ចំណែកជនរងគ្រោះឈ្មោះចាន់ ចំរើន អាយុ៤៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

មូលហេតុដែលនាំឱ្យមានអំពើហិង្សាកើតឡើងនេះគឺដោយសារតែជនសង្ស័យខឹងជនរងគ្រោះមិនឱ្យជំពាក់លុយថ្លៃបារី និងគ្រឿងទេសទើបរូបគេវាយអ្នកលក់តែតែម្តង។ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីកសាងសំណុំ​រឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *