ព្រះវិហារ៖ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២រដ្ឋបាលខេត្តបានបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្ត ។លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដាក់ចេញបញ្ហា១០ចំណុច សម្រាប់មន្ទីរសុខាភិបាលខយកទៅអនុវត្តន៏នៅក្នុងឆ្នាំ២០២២។
លោក ប្រាក់ សុវណ្ណ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត រួមមន្ត្រីរាជការ បុគ្កលិកសុខាភិបាលក្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដ៏ទៃ។ ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល និងលទ្ធផលការងារសុខាភិបាល ដែលបានអនុវត្តន៏ក្នុងឆ្នាំកន្លងទៅ ទាំងចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងការងារសេសសល់ដ៏ទៃទៀត ដើម្បីរួមគ្នាពិភាក្សា ផ្តល់យោបល់ ធ្វើការកែលម្អ លើកទិសដៅសម្រាប់មូលដ្ឋានក្នុងការអនុវត្តន៏ និងបង្កើនប្រសិទ្ធភាពការងារក្នុងឆ្នាំបន្ទាប់។
លោក ប្រាក់ សុវណ្ណ បានថ្លែងអរគុណ និងកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី ជំនះរាល់ឧបសគ្គ ។ឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបានក្នុងការអនុវត្តផែនការ ឆ្នាំ២០២១ យើងមានទំនុកចិត្តថាវិស័យសុខាភិបាលនិងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗ ជាច្រើនថែមទៀត ក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២និងឆ្នាំបន្តបន្ទាប់។
រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសុខាភិបាល។ការតាមដាននិងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ លើអនាម័យចំណីអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន អ្នកលក់ដូរចល័ត។ មន្ទីរទេសចរណ៍ត្រូវតែសហការគ្នាឱ្យបានល្អប្រសើរ ជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការចេញអាជ្ញាបណ្ណ ដល់ភោជនីយដ្ឋាននិងអាហារដ្ឋាន។ពង្រឹងយន្តការលើកលែងការបង់ថ្លៃសេវា ដល់ប្រជាពលរដ្ឋក្រីក្រ កម្មករ និយោជិត។ពង្ងច្ចដំណើរការក្រុមការងារពិសេស លុបបំបាត់ជំងឺក្រុនចាញ់ខេត្ត៕