ព័ត៌មានសន្តិសុខសង្គម

យកកាំបិតកាប់វាយប្លន់បុរសម្នាក់ តបតវិញ ចាប់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យម្នាក់បានយកកាំបិតប៉ងកាប់វាយដើម្បីប្លន់តែមិនបានសម្រេចព្រោះជនរងគ្រោះបានវាយតបវិញផ្អើលពលរដ្ឋមកជួយចាប់ខ្លួនឱ្យសមត្ថកិច្ច។
ករណីនេះបានកើតឡើងនៅតាមផ្លូវបំបែកជា៥ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីម៉ោង៥ទៀបភ្លឺចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងជនរងគ្រោះចេញពីធ្វើការជិះម៉ូតូទៅដល់ផ្លូវបំបែកជា៥។ពេលនោះមានជនសង្ស័យម្នាក់បានដកកាំបិតមកភ្ជង់គំរាមយកទូរសព្ទ។ ភ្លាមនោះជនរងគ្រោះមិនខ្លាច ក៏បានតបតប្រតាយប្រតប់គ្នារហូតផ្អើលពលរដ្ឋចេញមកជួយចាប់បានជនសង្ស័យនោះតែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលឃាត់ខ្លួននេះឈ្មោះឈៀង បញ្ញា អាយុ២២ឆ្នាំ ។ភ្លាមនោះនគរបាលប៉ុស្តិ៍បឹងទំពុន២ ក៏បានមកដល់ក៏នាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *