ព័ត៌មានសន្តិសុខសង្គម

រកឃើញរថយន្ត៥៩គ្រឿង ខុសលក្ខណ:បច្ចេកទេសនៅខេត្តព្រះវិហារ

 

ព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ ចាប់គិតពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានចុះអនុវត្តការងារដោយត្រួតពិនិត្យយានយន្តបើកបរលើផ្លូវជាតិលេខ៦២ ភូមិជីអោក ឃុំរមណីយ ស្រុករវៀង ចំនួន២៣៤គ្រឿង ។ក្នុងនោះរកឃើញត្រឹមត្រូវចំនួន១៧៥គ្រឿងនិង៥៩គ្រឿងទៀតខុសលក្ខណៈបច្ចេកទេស។

លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២២ ដោយអនុវត្តន៍តាម ការណែនាំពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ តែងចុះត្រួត ពិនិត្យរថយន្តដែលបើកបរនៅតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងទិសដៅទប់ស្កាត់ការដឹកសំពីងសំពោង ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងការដឹកលើសទម្ងន់ ដែលបង្កឲ្យផ្លូវឆាប់ខូច និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ប្រធានមន្ទីរបានបន្តថា ក្នុងចំណោមរថយន្តចំនួន ២៣៤គ្រឿង ដែលក្រុមការងារបានត្រួតពិនិត្យគឺរកឃើញរថយន្តបានកាត់ទ្រុង៣គ្រឿង ដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន១០គ្រឿង, ខ្វះឯកសារចំនួន ២៧គ្រឿង ដោះរានតខាងក្រោយ៥គ្រឿង ឯកសារបណ្ណបើកបរ និងផ្លាកលេខក្លែងក្លាយ ៦គ្រឿង និងបណ្ណបើកបរខុសប្រភេទយានយន្ត៨នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *