ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបុកបង្គោលភ្លើងបាក់២ដើម រួចក្រឡាប់របួសធ្ងន់៣នាក់!

ភ្នំពេញ៖រថយន្តកាមរីហាយប្រ៊ីដបានបើកឡើងសួនចែកផ្លូវហើយបុកបង្គោលភ្លើងបាក់២ដើម រួចក្រឡាប់ផ្ងារកង់បណ្តាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែតុលា។មន្ត្រីមូលដ្ឋានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក កាមរីហាយប្រ៊ីដផ្លាកលេខភ្នំពេញ 2AY-7056 បើកតាមផ្លូវជាតិលេខ៦A ពីជើងទៅត្បូងក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើក៏ជ្រុលឡើងសួនចែកផ្លូវ និងហោះទៅបុកបង្គោលភ្លើងបាក់២ដើមបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់និងមនុស្ស៣នាក់រងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ក្រោយមកផ្នែកជំនាញបានមកយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *