ព័ត៌មានសន្តិសុខសង្គម

ផលិតផលខូចគុណភាព ត្រូវផ្នែកជំនាញចាប់ យកដុតកម្ទេចចោល

បន្ទាយមានជ័យ៖ខាងផលិតកម្មនិងបសុព្យាបាលខេត្ត ចាប់បាននូវផលិតផលខូចគុណភាព ទំនិញចម្រុះដើមកំណើតពីសត្វ-សាច់ជ្រូកបង្កកនិងពងមាន់ ត្រូវបានយកទៅដុតកម្ទេចចោលកាលពីថ្ងៃទី៨ ខែមិថុនា ។


លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងខែកន្លងទៅនិងខែមិថុនានេះ ចំនួន៣លើកខាងជំនាញបានចាប់នូវផលិតផលខូចគុណភាពដូចជា៖ផលិតផលចម្រុះសរុបចំនួន៤.៤៤១គីឡូក្រាម-សាច់ជ្រូកបង្កកចំនួន១.០៨៥គីឡូក្រាមនិងពងមាន់នាំចូលខុសច្បាប់ចំនួន៥១.០០០គ្រាប់។

ក្រោយពីចាប់បានសមត្ថកិច្ចចម្រុះបានសហការយកដុតកម្ទេចចោល។
លោកប្រធានបានបន្តថា កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែមិថុនាក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសបានស្រាវជ្រាវ ឃាត់រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងដែលសង្ស័យដឹកសាច់ជ្រូកបង្កកនិងពងមាន់អត់ច្បាប់ នៅម្តុំភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ក្រោយឃាត់រថយន្តក្រុងនោះត្រូវបានឆែកឆេររកឃើញសាច់ជ្រូកបង្កក់ទម្ងន់៥៥៥គីឡូក្រាម-ពងមាន់ចំនួន១៥.០០០គ្រាប់ដែលគ្មានច្បាប់អនុញាតិដឹកខុសលក្ខណៈបច្ចេកទេសធ្វើឱ្យខូចគុណភាព។ជាការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដើម្បីពង្រឹងទីផ្សារសត្វក្នុងស្រុក និងទប់ស្កាត់សត្វនិងផលិតដើមកំណើតពីសត្វការពារជំងឺឆ្លងពីសត្វ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *