បាត់ដំបង៖កម្លាំងនគរបាលព្រហ្មទណ្ឌកខេត្តនៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីហិងង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ប្រព្រឹត្តនៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៣ខែឧសភាហើយរត់គេចខ្លួនបាត់។លុះដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ទើបកម្លាំងនគរបាលស្រុកកំរៀងចាប់បាន។
លោកវរសេនីយ៍ទោស្រីវុឌ្ឍីអធិការស្តីទីនគរបាលស្រុកកំរៀងបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះរួត វីរៈភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀងមុខរបរកសិកររងគ្រោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីររពេទ្យបង្អែកស្រុកសំពៅលូន។ចំណែកជនសង័្សយឈ្មោះហ៊ុមរឹមភេទប្រុសអាយុ២៧ឆ្នាំនភូមិសាមសិបឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបងមុខរបរកសិករ៕