ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់៥០ដូសទៀតនឹងមកដល់កម្ពុជានៅព្រឹកស្អែក

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី១៦ខែឧសភា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជា។វ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែកគឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ។
គេនៅចាំបានថា៖កាលពីជើងទី១ មានចំនួន១,៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ។ទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ។ទី៣ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលអញ្ជើញ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូសពីចិន។នៅព្រលានយន្តហោះ ពោធិ៍ចិនតុង នៅព្រឹកទី១១ខែឧសភាឆ្នាំ២០២១លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ រាជរដ្ឋភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីចិនជាបន្តបន្ទាប់ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
លោកស្រីបញ្ជាក់ថា៖យើងទទួលវ៉ាក់សាំងបាន ៥០ម៉ឺនដូសនៅថ្ងៃទី១៦ខែឧសភា ខាងមុខយើងនឹងទទួលបានចំនួន៥០ម៉ឺនដូសទៀត រហូតដល់ថ្ងៃទី២៣ ខែឧសភា យើងនិងទទួលបានចំនួន១លានដូសបន្ថែមទៀត។បើតាមលោកស្រី យក់ សម្បត្តិ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥លានដូសបន្ថែមទៀត។ពីរដ្ឋាភិបាលចិន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតភាពស៊ាំ ដើម្បីការពារការចម្លងមេរោគកូវីដ១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *