ព័ត៌មានសន្តិសុខសង្គម

ជិះក៏ប៉ះគ្នាដួល បណ្ដាលឲ្យបុរស២នាក់ បោកក្បាលស្លាប់

ភ្នំពេញ៖ម៉ូតូ២គ្រឿងជិះប៉ះគ្នាបណ្តាលឱ្យដួលសងខាងតែម្ខាងជិះឌុបគ្នាហើយបានបោកក្បាលស្លាប់ទាំង២នាក់។រីឯម្ខាងទៀតបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវបេតុងព្រៃសស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២០ ខែមីនា។ ភាគីម៉ូតូទី១ ម៉ាកហុងដា ផ្លាកលេខ កំពង់ធំ 1O-4217 អ្នកបើកបរឈ្មោះ ខុន ជ័យ អាយុ២០ឆ្នាំជាកម្មករសំណង់នៅ ឃុំសូយង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់។អ្នករួមដំណើរឈ្មោះ ជិច សាវឿន អាយុ២៦ឆ្នាំជាកម្មករសំណង់នៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានស្លាប់។ភាគីម៉ូតូម្ខាងទៀតមិនស្គាល់ អត្តសញ្ញាណព្រោះបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានយក ម៉ូតូជនរងគ្រោះទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំស្រាវជ្រាវរកភាគីម្ខាងទៀតមកដោះស្រាយបន្ត៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *