ព័ត៌មានសន្តិសុខសង្គម

នគរបាលម្នាក់ឈប់ម៉ូតូ ចុះរើសសម្ភារ:ត្រូវម៉ូតូផ្សេងបុកស្លាប់

កណ្តាល៖មន្ត្រីនគរបាល ស្រុកកៀនស្វាយម្នាក់បានជិះម៉ូតូហើយឈប់ចុះរើសសម្ភារក៏ត្រូវម៉ូតូផ្សេងមកបុកបណ្តាលឱ្យស្លាប់ក្នុងភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយនៅយប់ថ្ងៃទី៩ ខែកញ្ញា ។


លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះហែម សារ៉ា ភេទប្រុសអាយុ៥០ឆ្នាំជាមន្ត្រីនគរបាលស័ក្តិ៣បម្រើការផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាស្រុកកៀនស្វាយ មានទីលំនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបានបន្តថា ក្រោយពីបំពេញបេសកម្មចប់ លោកអនុសេនីយ៍ឯក ហែម សារ៉ា បានជិះម៉ូតូ ម៉ាកAIR BLADE ពាក់ផ្លាកលេខ ភ្នំពេញ1BX.4545 ម្នាក់ឯង តាមផ្លូវជាតិលេខ១ វិលទៅលំនៅស្ថានវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *