ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយជិត ១.០០០ប៊ីដុងត្រូវចាក់បំផ្លាញចោល

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានចាក់បំផ្លាញចោលអាល់កុលក្លែងក្លាយចំនួន៩៤៤ប៊ីដុងបន្ទាប់ពីបង្ក្រាបនិងដកហូតបានទីតាំងផ្សេងគ្នា ក្នុងស្រុកគីរីវង់។


មន្ត្រីជំនាញបានឱ្យដឹងថា ទឹកអាល់កុលក្លែងក្លាយជាមេតាណុលដែលបានចាក់បំផ្លាញចោល មានចំនួន៩៤៤ប៊ីដុងស្មើនឹង២៨.៣២០លីត្រ បន្ទាប់ពីបង្រ្កាបបានកាលពីសប្តាហ៍មុន។ការចាប់ទឹកអាល់កុលក្លែងក្លាយ នេះដោយផ្នែកជំនាញបន្ទាប់ពីបានប្រទះឃើញរ៉ឺម៉កម៉ូតូ២គ្រឿង កំពុងដឹក នៅតាមផ្លូវជាតិ២ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
កម្លាំងនគរបាល ជាមួយមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តតាកែវ ឃាត់និងរឹបអូសទឹកអាល់ក្លែងក្លាយចំនួន២ទីតាំងផ្សេងគ្នាដែលមានតំណាងម្ចាស់ទំនិញឈ្មោះ ហុង ស្រី ម៉ាច និងឈ្មោះ ច័ន្ទ សុណា មានចំនួន៩៤៤ប៊ីដុងស្មើនិង២៨.៣២០លីត្រយកទៅរក្សាទុក ហើយសម្រេចយកមកចាក់បំផ្លាញចោលតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *