ព្រះវិហារ៖ទីតាំងយីហោ “ផ្ទះម្ហូបខ្មែរពើងព្រះគោ” ដែលអាជ្ញាធរបានផ្អាកអាជីវកម្មរបស់ខ្លួនហើយមានឱកាសល្អម្ចាស់ទីតាំងនេះបានចាក់របងគ្រឹះព័ទ្ធយកដីចំណីអូរធ្វើជាកម្មសិទ្ធិ។
គួររំលឹកថាទីតាំងផ្ទះម្ហូបខ្មែរឬហៅថាវត្តពើងព្រះគោនេះមានទីតាំងស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ។ដែលទីតាំងនេះប៉ុន្មានឆ្នាំមុនវាជាកូនតំបន់ទេសចរណ៍តូច១ស្ថិតនៅក្នុងតំបន់ជាប់និងជើងភ្នំត្បែង។ភ្ញៀវភាគច្រើនដែលមកលេងលម្ហែកាយនៅក្នុងតំបន់នេះជាអ្នករស់នៅក្នុងខេត្តព្រះវិហារ។
អ្វីដែលធ្វើឱ្យអាជ្ញាធរក៏ដូចមន្ទីរទេសចរណ៍ខេត្តព្រះវិហារឈានទៅដល់កាបិទទាំងស្រុងទៅលើទីតាំងនេះគឺលក្ខណខុសបច្ចេកទេសធ្វើឱ្យអ្នកដែលមកលេងក្នុងតំបន់នេះរងគ្រោះថ្នាក់ឈានទៅដល់មានការស្លាប់ជាបន្តបន្ទាប់ដោយសារតែករណីលង់ទឹក។
តែអ្វីដែលកើតមានឡើងក្រោយកាបិទនោះម្ចាស់ទីដែលមានឈ្មោះម៉ាន់ម៉ារ៉ាម្ចាស់ទីតាំងខាងលើឆ្លៀតឱកាសចាក់ជារបងគ្រឹះព័ទ្ធចាក់ដីរំលោភយកទាំងដីចំណីមាត់អូរដោយមិនខ្វល់ពីច្បាប់នោះឡើយ។
ជុំវិញករណីនេះលោកម៉ានម៉ារ៉ាម្ចាស់ទីតាំងបានឆ្លើយថា៖លោកចាក់នេះគឺការពារដីហូរច្រោះនឹងការពារទៅថ្ងៃមុខទៀតក្រែងរថយន្តថយក្រោយធ្លាក់មនុស្សស្លាប់ទៀតទើបលោកចាក់ធ្វើអីញ្ចឹងនោះ។ដោយឡែកលោកគង់ វិបុលប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបញ្ជាក់ថា៖ទីតាំងនោះមកដល់ពេលនេះមិនទាន់មានកាអនុញាតឱ្យធ្វើអាជីវកម្មបន្តនៅឡើយទេ។ ការសាងសង់របងគ្រឹះនេះទៀតសោតលោកប្រធានមន្ទីរថាមិនមានកាអនុញាតពីមន្ទីរនោះដែរ៕