ព័ត៌មានសន្តិសុខសង្គម

ថ្លើមធំមែន!ចោប្រុសស្រី២នាក់ បានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរសព្ទបានជិត១០គ្រៀង

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រី២នាក់ពេលពួកគេបានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ចូលលួចទូរស័ព្ទដៃអ្នកជំងឺអស់ជិត១០គ្រឿងនិងលុយជាង១លានរៀល។ករណីនេះ កើតនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១។
ក្រុមគ្រូពេទ្យបានឱ្យដឹងថា៖ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១ មានករណីមនុស្សប្រុសស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ-១៩អស់ជិត១០គ្រឿង និងលុយជាង១លានរៀល។ជននេះត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. សហការជាមួយសមត្ថកិច្ចចាប់បានរួចយកទៅធ្វើតេស្តបញ្ជាក់ថាពួកគេទាំង២នាក់គឺ «អវិជ្ជមានកូវីដ-១៩» និងបានបញ្ជូនឱ្យសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កមុននឹងចាត់វិធានការតាមផ្លូវច្បាប់បន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *