ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកស៊ីម៉ង់បានបើកបុកនិងកិនស្ត្រីម្នាក់ស្លាប់ ពេលធ្វើដំណើរតាមផ្លូវ

ភ្នំពេញ៖រថយន្តដឹកស៊ីម៉ង់ត៍មួយគញរឿងបានបើកបុកនិងកិនស្រ្តីម្នាក់បណ្តាលឱ្យស្លាប់ពេលដើរឆ្លងផ្លូវ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ ខ១សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ស្រ្តីរងគ្រោះឈ្មោះ ង៉ែត សុធារី អាយុ ៥៩ឆ្នាំ ពេលកំពុងតែ ដើរតាមដងផ្លូវ ត្រូវរថយន្តដឹកស៊ីម៉ង់តិ៍ ដែលអ្នកបើកបរដេកមួយភាំង បានបុកនិងកិនបណ្តាលឱ្យស្លាប់ ។រថយន្តបង្កម៉ាកCAN TER ពណ៌ត្រេអី ពាក់ផ្លាកលេខ ចង្កូតស្តាំKPS- 0092 អ្នកបើកបរឈ្មោះវ័យ រតនា ភេទប្រុសអាយុ ២១ឆ្នាំ នៅ ម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ និងកម្មករម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន។

តាមសាក្សី នៅកន្លែងកើតហេតុបានអោយដឹងថា ក្នុងគ្រោះថ្នាក់នោះ រថយន្តបុកហើយ កិន ចំពីលើបណ្តាលអោយដេកស្លាប់នៅនឹងកន្លែង។បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ព្រមទាំងកម្មករ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួន ប្រគល់អោយ សមត្ថកិច្ចភ្លាមៗ។
ចំណែករថយន្ត និងអ្នកបើកបរ ត្រូវបាន នគរបាលចុះបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកដើម្បី ដោះស្រាយ តាមច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *