ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីគ្រឿងញៀន

បន្ទាយមានជ័យ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១បានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ។
លោកវរសេនីយ៍ទោ កាន់ សៀងអធិការរងនគរបាលផែ្នកប្រឆាំងគ្រឿងញៀនក្រុងសិរីសោភ័ណ បានឱ្យដឹងថា៖កាលពីយប់ថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ឈ្មោះលាង គឹមឡាយ ភេទប្រុសអាយុ៣១ឆ្នាំជាជាងផ្សារដែក។
វត្ថុតាងមានប្រភេទម្សៅក្រាមពណ៌សថ្លា២កូនថង់ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿង ។ឈ្មោះលាង គឹមឡាយ ប្រាប់ថាគ្រឿងញៀន២ថង់តូចនេះ ឈ្មោះចយ នៅភូមិសែសិន ជាអ្នកឱ្យមកខ្លួន។នៅថ្ងៃទី១៣មិថុនាសមត្ថកិច្ចតាមចាប់ឈ្មោះចយតែឈ្មោះនេះក៏រត់គេចខ្លួនមុនពេល នគរបាលទៅដល់។តែចាប់បានបក្ខពួក២នាក់ឈ្មោះឡៃគឹមពួនអាយុ៣០ឆ្នាំនិងឈ្មោះឡៃ គឹមពៅអាយុ៣២ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ទាំង២នាក់បងប្អូននេះជាអ្នកផ្តល់ទីតាំងឱ្យឈ្មោះចយ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងបានបញ្ជាក់ថា៖ជនសង្ស័យទាំង៣នាក់និងវត្ថុតាងមាន២ថង់និងកាំបិត២បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *