ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ នឹងរងរបួសធ្ងន់០២នាក់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី២៧ ខែតុលា។

មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ យ៉ាន កក្កដា អាយុ១៨ឆ្នាំនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺរងរបួសធ្ងន់។មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ស្ពឺ1T-3356 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ស្ពឺ1U-0083 ។បើកបរដោយឈ្មោះ អ៊ួន ដាលីន ភេទស្រី អាយុ២០ឆ្នាំរងរបួសធ្ងន់។អ្នករួមដំណើរឈ្មោះ យិន ចិន្តា ភេទស្រីអាយុ៤៣ឆ្នាំបានស្លាប់។ទាំង២នាក់នៅភូមិសំពៅ សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានជួយដឹកអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីសង្រ្គោះបន្ទាន់។ចំណែកម៉ូតូទាំង២គ្រឿង ផ្នែកជំនាញបានយកទៅទុកនៅកន្លែងនគរបាចរាចរណ៍ខេត្តដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *