ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស បណ្ដាលឲ្យមន្ត្រីសាលាខណ្ឌមនស្លាប់

ភ្នំពេញ៖មន្ត្រីសាលាខណ្ឌកំបូលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងនៅតាមផ្លូវវេងស្រេងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះថុល សុភា អាយុជាង៣០ឆ្នាំជាមន្ត្រីសាលាខណ្ឌកំបូលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1FN 6958។
សាក្សីបានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះជិះម៉ូតូតាមផ្លូវវេងស្រេងពីកើតទៅលិចក្នុងល្បឿនលឿន។ពេលមកដល់កន្លែងខាងលើក៏រ៉េចង្កូតទៅខាងឆ្វេងដៃជ្រុលបុកនឹងខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅបណ្ដាលឱ្យដួលបោកក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌបានចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *