ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបុកបង្កាន់ដៃស្ពាន ក្រឡាប់ឆេះអស់ ធ្វើឲ្យតៃកុងរងរបួសធ្ងន់

កំពត៖បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យក្រឡាប់ក៏មានភ្លើងឆាបឆេះរថយន្តខ្ទេចអស់និងតៃកុងរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិស្នោតូច ឃុំអង្គ-រមាស ស្រុកដងទង់ ខេត្តកំពតកាលពីយប់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣។ មន្ត្រីនគរបាលស្រុកដងទង់បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះជួន មករា អាយុ៣៨ឆ្នាំនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍មួយនៅត្រង់ស្ពានត្រើងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧បង្កឡើងដោយខ្លួនឯង។ មុនកើតហេតុរថយន្តនោះបានបើកក្នុងល្បឿនលឿនក៏ជ្រុលបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យក្រឡាប់ហើយឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ឃើញបែបនោះអ្នកជិតខាងក៏បានចូលទាញលើកយកអ្នកបើកបរដែលកំពុងរងរបួសធ្ងន់ចេញរួចទំនាក់ទំនងហៅរថយន្តដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលរងការខូចខាតម៉ាកលុចស៊ីស330 ផ្លាកលេខភ្នំពេញ2AZ-5701 ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ជាបណ្តោះអាសន្ន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *