ព័ត៌មានសន្តិសុខសង្គម

ដួលដបសាំងក្បែរចង្ក្រាន បង្កឆេះផ្ទះ១ខ្នង ស្លាប់ម្នាក់របួស៣នាក់

ក្រចេះ៖ភ្លើងបង្កពីការដួលដបសាំងបែកហូរដល់ចង្ក្រានហ្គាសកំពុងចម្អិនអាហារបណ្តាលឱ្យឆេះផ្ទះមួយខ្នង,ស្លាប់ក្មេងប្រុសម្នាក់និងរបួស៣នាក់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិឈើទាលភ្លោះ ឃុំកព្ជារ ស្រុកឆ្លូង ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី ១០ខែធ្នូឆ្នាំ២០២១។
ក្មេងប្រុសដែលស្លាប់ក្នុងគ្រោះអគ្គិភ័យនេះឈ្មោះសឿង ពិសី អាយុ២ឆ្នាំនិងក្មេងស្រីរបួសធ្ងន់ ឈ្មោះសឿង ស្រីមី អាយុ៤ឆ្នាំ ។ឪពុកឈ្មោះសឿង សុខនីអាយុ៣០ឆ្នាំរបួស,ម្តាយឈ្មោះសំ ស្រីម៉ាប់ អាយុ២៨ឆ្នាំរបួសពួកគេរស់នៅភូមិឃុំខាងលើ។
ហេតុការណ៍នេះ មូលហេតុដួលដបសាំងបែកហូរដល់ចង្ក្រានហ្គាសកំពុងចម្អិនអាហារបណ្តាល ឱ្យឆេះផ្ទះទំហំ៤គុណ៦ម៉ែត្រខូចខាត-គ្រែ-ពូក-ឧបករណ៍កិនធ្វើមាស-និងសម្ភាមួយចំនួន។ក្នុងនោះ ខូចខាតសរុបជាទឹកប្រាក់អស់ប្រមាណ៥.០០០ដុល្លារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *