Uncategorized

រដ្ឋបាលខណ្ឌពិសីកែវ បានរៀបចំពិធីប្រកាសជូនកាន់មុខតំណែងនាយករដ្ឋបាលខណ្ឌ

(ភ្នំពេញ)នាថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងនាយករងរដ្ឋបាលខណ្ឌ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលក្នុងពិធីនេះក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងមានការអញ្ជើញចូលរួមជាពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកលោកស្រីអភិបាលរង គណៈនាយក ប្រធាន អនុប្រធាន ចៅសង្កាត់ មេភូមិ មេប៉ុស្តិ៍ សរុបចំនួនប្រមាណ ១០០នាក់ ។ក្នុងនោះដែរពិធីកាន់មុខដំណែងរបស់នាយករងរដ្ឋបាលខណ្ឌចំនួន ០២រូប រួមមាន
៖១-លោក ផល្លា ផលសម្បត្តិ អត្តលេខ ១៩១១២០០១៥៦ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខដំណែងជានាយករងរដ្ឋបាលសាលាខណ្ឌឫស្សីកែវ ។
២-លោក ឌន ដាវុឌ អត្តលេខ ១៩២១២០០៣៦០ ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខដំណែងជានាយករងរដ្ឋបាលសាលាខណ្ឌឫស្សីកែវ ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *