ព័ត៌មានជាតិ

អ្នកដឹកជញ្ជូន ក៏មានចំណែកយ៉ាងសំខាន់ក្នុងការក្រើនរំលឹកភ្ញៀវ ឲ្យការពារខ្លួនពីជំងឺកូវីដ១៩

កំពត៖កាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ លោកស្នងការនគរបាលខេត្តកំពតបានបញ្ចេញម៉ាស់តាមរយៈមន្ត្រីក្រោមឱវាទដើម្បីយកមកចែកជូនអ្នករត់ម៉ូតូសណ្តោងដឹកភ្ញៀវ និងអ្នករត់ផាស់អាប់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាប្រគល់ដល់ភ្ញៀវដែលខកខានមិនបានពាក់។
តំណាងឱ្យលោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ លោកឧត្តមសេនីយ៍ត្រីឡុង គីម ស្នងការរងនគរបាលខេត្តកំពតបានថ្លែងថា៖ការពាក់ម៉ាស់ក្នុងដំណាក់កាលនេះជារឿងសំខាន់ដើម្បី បង្ការការឆ្លង និងចម្លងនូវជំងឺកូវីដ១៩។ផ្តើមចេញពីខ្លឹមសារនោះ ទើបលោកស្នងការខេត្តកំពតបានគិតគូរដោយចែកម៉ាស់ជូនអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវដែលតែងចល័តគ្រប់ទីកន្លែង។
នេះជាលើកទីបី ដែលលោកស្នងការបានចំណាយធនធានផ្ទាល់ខ្លួនដើម្បីក្តីសុខសាន្តសម្រាប់អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវដែលងាយប្រឈមនឹងការឆ្លងមេរោគកូវីដ១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *