ព័ត៌មានសន្តិសុខសង្គម

រន្ទះបានបាញ់ចំក្មេងតូចម្នាក់ ឲ្យស្លាប់ពេលដើតកាត់ភ្លៀងជាមួយឪពុក

បាត់ដំបង៖នៅភូមិអូរប្រយុទ្ធឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ភ្លៀងនិងមានរន្ទះបានបាញ់ចំលើក្មេងស្រីតូចម្នាក់បណ្តាលឱ្យស្លាប់ពេលដើរកាត់ភ្លៀងជាមួយឪពុកពីចម្ការត្រឡប់មកផ្ទះវិញ ។
លោកវរសេនីយ៍ទោហេង បារំាងអធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា៖កុមារីរងគ្រោះមានឈ្មោះសំ សៀវម៉ី អាយុ៦ឆ្នាំ។មុនពេលកើតហេតុមេឃកំពុងភ្លៀងធ្លាក់ខ្លាំងឪពុកនាំកូនស្រីត្រឡប់ពីចម្ការទៅផ្ទះវិញស្រាប់តែរន្ទះបានបាញ់ចំក្មេងបណ្តាលឱ្យស្លាប់តែម្តង។ក្រោយមកសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចក៏បានប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *