ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញឃាត់ជនជាតិថៃ៧នាក់ ចូលមកធ្វើការខុសច្បាប់ក្នុងកម្ពុជា

បន្ទាយមានជ័យ៖ផ្នែកនគរបាលជំនាញបានឃាត់ខ្លួនជនជាតិថៃចំនួន៧នាក់ដែលបានចូលមកប្រកបការងារខុសច្បាប់ក្នុងកម្ពុជានិងរៀបចំឯកសារប្រគល់ទៅសមត្ថកិច្ចថៃវិញ។
លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ភាគីកម្ពុជាបានប្រគល់ជនជាតិថៃចំនួន៧នាក់ចូលមកប្រកបការងារនៅកម្ពុជាខុសច្បាប់ឱ្យនគរបាលអន្តោប្រវេសន៍ថៃវិញកាលពីល្ងាចថ្ងៃទី២០ ខែធ្នូតាមច្រកអន្តរជាតិប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា ជនជាតិថៃទាំង៧នាក់ខាងលើមានស្រី៥នាក់ដែលត្រូវបានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅកម្ពុជាហើយបានប្រគល់ជូនលោកវរសេនីយ៍ឯក រុង ថងមន្ត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ។ការប្រគល់ជនជាតិថៃទាំង៧នាក់នោះធ្វើឡើងបន្ទាប់ពីស្ថានទូតថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនថៃទាំង៧នាក់ឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *