កណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅបានចាប់ជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅលើផ្លូវបេតុង ភូមិដើមគរសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យចំនួន៤នាក់ឈ្មោះទន-ចាន់នីអាយុ៣៤ឆ្នាំរស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅឈ្មោះថា-រចន្នី ភេទស្រី អាយុ១៨ឆ្នាំរស់នៅសង្កាត់តាខ្មៅ ។ឈ្មោះលី-គឹមស្រៀងភេទប្រុសអាយុ៣២ឆ្នាំរស់នៅខណ្ឌច្បារអំពៅ។ស្នាក់នៅ ក្រុងតាខ្មៅនិងឈ្មោះសុខធាវីភេទស្រីអាយុ២៩ឆ្នាំរស់នៅ ខណ្ឌដូនពេញ។
វត្ថុតាងរួមមាន៖ម៉ូតូ២គ្រឿងម៉ាកBEATផ្លាកលេខភ្នំពេញ1HU-5667និងម៉ាកហុងដាផ្លាកលេខភ្នំពេញ1TS-3357),មានគ្រឿងញៀនចំនួន៦កញ្ចប់ធំ,ទូរស័ព្ទចំនួន៤គ្រឿង។ករណីជនសង្ស័យនិងងវត្ថុតាងត្រូវផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕