ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកគ្នាបានខ្ទាតមនុស្សចូលក្រោមរថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

តាកែវ៖ម៉ូតូពីរគ្រឿងបានបុកគ្នាហើយបានខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ករណីនេះស្ថិតលើផ្លូវជាតិលេខ១ភូមិតាខុនឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខ ភ្នំពេញ 3B-5959 (រថយន្តបាញ់ជ័រកៅស៊ូធ្វើផ្លូវថ្នល់)ឯអ្នកបើកបររត់គេចខ្លួនបាត់។ម៉ូតូម៉ាក ហុងដា ពាក់ផ្លាកលេខ ភ្នំពេញ 1AY-0230 អ្នកបើកបរឈ្មោះ ហុក គីមលាងអាយុ៥៣ឆ្នាំបានស្លាប់ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។រថយន្តនេះបានជ្រុលទៅប៉ះជាមួយ ម៉ូតូមួយគ្រឿងបណ្ដាលឱ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់។
ម៉ូតូមួយទៀតម៉ាក ហុងដាពាក់ផ្លាកលេខតាកែវ 1N-0175 អ្នកបើកបរឈ្មោះកែវឡុងអាយុ២០ឆ្នាំរងរបួសធ្ងន់នៅភូមិពន្លៃខាងជើងឃុំពន្លៃស្រុកអង្គរបុរីខេត្តតាកែវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *