កំពង់ចាម៖អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងអស់គ្មានសល់ដែលជារបស់បុរសចំណាស់អាយុជិត១០០រស់នៅតែម្នាក់ឯង ស្ថិតក្នុងភូមិតាម៉ៅ ឃុំស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីម៉ោង៩ព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ពេញ ម៉ៅភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិខ្មែរ រស់នៅតែម្នាក់ឯងផ្ទះសង់អំឈើទំហំ៤គុណ៥ប្រក់ស្បូវនិងជញ្ជាំងបាំងស្បូវជុំវិញបណ្ដាលឱ្យអគ្គិភ័យឆាបឆេះអស់គ្មានសល់។
មន្ត្រីដដែលបានបន្តថា៖មូលហេតុមកពីម្ចាស់ផ្ទះឈ្មោះ ពេញ ម៉ៅ គាត់ដាំបាយសម្ល រួចហើយចុះមកក្រោមផ្ទះ ក៏មានខ្យល់បក់បោកបណ្ដាលឱ្យ អណ្ដាតភ្លើង ឆាបឆេះជញ្ជាំង ធ្វើឱ្យភ្លើងឆេះអស់គ្មានសល់ ។សម្ភារខូចខាតរួមមាន៖ ផ្ទះ១ខ្នង ៤គុណ៥, ប្រាក់រៀលចំនួន១.៤១០.០០០រៀល, អង្ករចំនួន ២បេ ស្មើ១០០គីឡូក្រាម, ម្ចាស់ផ្ទះមានរបួស ត្រូវកម្ដៅភ្លើងនិងស្លោកស្បែក ៕