ព័ត៌មានជាតិ

“វ៉ាក់សាំងចាក់ការពារជំងឺកូវីដគឺជារឿងថ្មី,កម្ពុជាបើទោះជាមានពេទ្យក្តីចាំបាច់ត្រូវតែមានគ្រូ ឧទ្ទេសនាម”

 

ភ្នំពេញ៖សម្ដេចពិជ័យសេនាទៀបាញ់ និងលោក Wang Wen Tianឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩ និង ក្រុម វេជ្ជបណ្ឌិត ចិន នៅមន្ទីរពេទ្យ ព្រះ កេតុមាលា នាវេលា ម៉ោង ២ រសៀល ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

 

សម្តេចពិជ័យសេនាបានថ្លែងថា៖ វ៉ាក់សាំង ចាក់ ការពារជំងឺ កូ វីដ-១៩ គឺជា រឿង ថ្មី ចំពោះ កម្ពុជាបើទោះបីជា យើង មាន ពេទ្យក៏ដោយ ជាការ ចាំបាច់ ត្រូវតែមានគ្រូ ឧទ្ទេសនាម ពី ក្រុម វេជ្ជបណ្ឌិត ចិន ដើម្បី ក្រុមគ្រូពេទ្យកម្ពុជា ប្រើប្រាស់ ចំ ទិសដៅ និង មាន ប្រសិទ្ធភាព ។ ក្រុម វេជ្ជបណ្ឌិត ចិន ដែល មក ធ្វើឧទ្ទេសនាម មាន ចំនួន ៤នាក់ ដែលមាន ជំនាញ ខាង ប្រើប្រាស់ វ៉ាក់សាំង,ទុកដាក់, ដឹកជញ្ជូន និងថែរក្សា ជាដើម ។

ទាក់ទងវ៉ាក់សាំងការពារជំងឺកូវីដ១៩សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ថ្លែង នៅក្នុង ពិធីបើកការដ្ឋាន សាងសង់ រោងចក្រ ប្រព្រឹត្តិកម្ម ទឹកស្អាត បាក់ ខែង និង សម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវការ រោងចក្រ ប្រព្រឹត្ត កម្ម ទឹកស្អាត ចំការមន កាលពី ថ្ងៃទី ១ ខែកុម្ភៈ ថា វ៉ាក់សាំង ដែល កម្ពុជា នឹង ទទួលបាន ប្រមាណ ២០ លាន ដូ ស ។

ក្នុងនោះទទួលបានជំនួយពីចិន១លានដូសដែលនឹងមកដល់ ខែកុម្ភៈ ចំនួន ៦០ ម៉ឺន ដូ ស ។ទទួល ពី អង្គការសុខភាពពិភពលោក៧ លានដូសនិងទិញតាម កូ វ៉ា ក់ ១ លាន ដូ ស ព្រមទាំង ទទួលបាន តាមរយៈជំនួយពីអូស្ត្រាលី ខ្ទង់ ៣ លាន ដូ ស ។ ក្រៅពីនោះ កម្ពុជា ពិចារណា ទិញ ពី ប្រទេស អង់គ្លេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *