ព័ត៌មានជាតិ

ឋានៈត្រឹមអភិបាលរងខេត្ត ឬឧត្តមសេនីយ៍ទោ(ផ្កាយ ២)មិនទាន់មានងារជា ឯកឧត្តមទេ

  • ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
  • នាយករដ្ឋមន្ត្រី
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋលេខាធិការ
  • អគ្គនាយក
  • សមាជិករដ្ឋសភា និងព្រឹទ្ធសភា
  • ឯកអគ្គរាជទូត
  • ក្រុមប្រឹក្សារាជធានី ខេត្ត
  • អភិបាលរាជធានី ខេត្ត
  • មន្ត្រីរាជការអ្នកមុខអ្នកការដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើ ទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ ចំពោះ​មន្រ្តី​ដែលមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើ​បម្រើ​ការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

ចំណែកឯនៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។

បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *