ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការណែនាំឲ្យកម្លាំងទាំងត្រូវ យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចឲ្យបានល្អ ទាំងការគោរពវិន័យ ការស្លៀកពាក់ឯកសណ្ឋាន ធ្វើយ៉ាងណាត្រូវតែស្អាតបាត ទើបនាំមកនូវសេចក្តីថ្លៃថ្នូរ។
លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានក្រើនរំលឹកឲ្យកម្លាំងទាំងអស់ត្រូវ ប្រើទឹក ភ្លើងឲ្យមានការសន្សំសំចៃ ពិសេសត្រូវមានអនាម័យក្នុងការរស់នៅ ទាំងនៅកន្លែងធ្វើការ និងកន្លែងរស់នៅ ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីការឆ្លងជម្ងឺផ្សេងៗ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *