ព័ត៌មានជាតិ

មេបញ្ជាការកងវុធហត្ថ ខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

 

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ គា ណាលីន ជំនួយការអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យព្រះកេតុមាលា​ ១៧៩​។

ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាចំនួន ២លានរៀល, ទឹកសុទ្ធ២កែស, ភេសជ្ជៈប៉ូវកម្លាំង០២កេស, ទឹកក្រូចចំនួន០៤យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *