ព័ត៌មានជាតិ

អំណោយឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនអតីតយុទ្ធជន ៣៥ គ្រួសារ

 

ព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារលោក ច័ន្ទ សុភ័ក្ត្រាកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនអតីតយុទ្ធជន៣៥គ្រួសារនិងពលរដ្ឋក្រីក្រ ៥គ្រួសារក្នុងស្រុកជ័យសែន។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាននាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ រួមជាមួយអំណោយឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី មកចែកជូនអតីតយុទ្ធជន និងពលរដ្ឋក្រីក្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

អំណោយដែលបានឧបត្ថម្ភដល់ អតីតយទ្ធជន និងពលរដ្ឋក្រីក្រ ក្នុង១គ្រួសារៗ ទទួលបានអង្ករ១ការ៉ុង៣០គីឡូ-មីជាតិ១កេស-ត្រីខ១យួរ-ថវិកា២០.០០០រៀល។បន្ទាប់មកលោក ប្រធាន បានបន្តដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ៤លានរៀល ជូនដល់ក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនឈ្មោះ ហ៊ិន ស៊ឹម ភេទប្រុស អាយុ៦២ឆ្នាំជនពិការនៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *