ភ្នំពេញ៖អ្នកបើកម៉ូតូកង់បីម្នាក់មានសភាពស្រវឹងស្រាបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយកៀបជាប់ក្នុងកង់បីនោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ករណីនេះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ទល់មុខសាលាក្តី ខ្មែរក្រហម ក្នុងភូមិត្រពាំងទួល សង្កាត់កំបូលខណ្ឌកំបូលកាលពីយប់ថ្ងៃទី១៧ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកកង់បីឈ្មោះតេងម៉ាប់ភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់កន្ទោកខណ្ឌកំបូលមានស្រុកកំណើតនៅស្រុកអង្គជ័យខេត្តកំពត។កង់បីពណ៌សពាក់ផ្លាកលេខភ្នំពេញ1IC.0772 រងរបួសធ្ងន់ ក្នុងស្ថានភាពស្រវឹងស្រា៕សហការី