Uncategorized

ឃាត់ខ្លួនជនម្នាក់ដែលកាប់មេភូមិ,ដុតម៉ូតូនិងដុតផ្ទះខ្លួនឯង

 

ស្វាយរៀង៖បុរសម្នាក់មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងហើយបានគំរាមអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យខ្លាចក៏រត់ទៅប្តឹងមេភូមិ។ពេលមេភូមិកំពុងសួរនាំបុរសនោះទាញពូថៅកាប់មេភូមិ៦ពួថៅឱ្យរងរបួសធ្ងន់។បន្ទាប់មកជននោះបានដុតម៉ូតូនិងផ្ទះខ្លួនឯងទៀតត្រូវបានឃាត់ខ្លួន។ករណីនេះស្ថិតក្នុងភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានដឹងថា៖ជនសង្ស័យឈ្មោះកែវធូអាយុ២៨ឆ្នាំនៅភូមិ-ឃុំកើតហេតុ។ចំណែកជនរងគ្រោះមានឈ្មោះសួសសារីភេទប្រុសអាយុ៧០ឆ្នាំជាមេភូមិត្របែកប្រហោងរស់នៅក្បែរភូមិកើតហេតុត្រូវ។ជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែងហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ប្រភពដដែលបានបន្តថា៖ចំណែកសម្ភារខូចខាតរួមមានម៉ូតូហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឃាត់ជនសង្ស័យមានពូថៅជាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *