Uncategorized

មូលនិធិត្រីចក្រយានកម្ពុជាបានផ្ដល់អំណោយជូនអ្នកប្រកបរបរធាក់ស៊ីក្លូ៣០៦នាក់

 

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០២១លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបាននាំយកអំណោយចែកជូនដល់អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់នៅសាលារាជធានីភ្នំពេញ។អំណោយដែលអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ទទួលបានក្នុងម្នាក់មាន៖មីមួយកេស,ម៉ាស់មួយប្រអប់និងភួយមួយ។

លោកម៉េតមាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជាបានឱ្យដឹងថា៖មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៨មានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែនហើយសម្តេចក៏ជាប្រធានកិត្តិយស,លោក ឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

លោកម៉េតមាសភក្តីបានបន្តថា៖មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ទាំង៣០៦នាក់ ក្នុងម្នាក់៧ពាន់រៀល ក្នុងរយៈពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗរួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ័ប.ស.សដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។

ក្នុងឱកាសនោះលោកឃួងស្រេងបានថ្លែងថា៖សម្តេចតេជោហ៊ុនសែនបានផ្តួចផ្តើមឱ្យមានការមូលនិធិនេះឡើង សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពី សម័យអនានិគមនិយមបារាំង។លោកបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *