Uncategorized

ចុះរុះរើសំណង់ខុសច្បាប់មួយកន្លែងដែលជនខិលខូចលួចសង់លើតំបន់ហាមឃាត់

 

ព្រះវិហារ៖កម្លាំងបរិស្ថានខេត្តព្រះវិហារបានចុះរុះរើសំណង់ខុសច្បាប់មួយកន្លែងដែលជនខិលខូចលួចសាងសង់លើតំបន់ហាមឃាត់ស្ថិតនៅភូមិអូរពោធិឃុំរម្មណីយ៍ស្រុករវៀងខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២១។
លោកវុធសាវីព្រះរាជអជ្ញារងខេត្តព្រះវិហារបានឱ្យដឹងថា៖ដើម្បីចូលរួមការពារដីនៅតំបន់ហាមឃាត់ឱ្យនៅគង់វង្សដាច់ខាតត្រូវតែអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុតមិនអនុញ្ញាតឱ្យជនខិលខូចលួចកាប់ឆ្ការរុករានយកដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិដាច់ខាត។ក្នុងទិសដៅចូលរួមអភិរក្សការពារតំបន់ហាមឃាត់របស់រដ្ឋឱ្យនៅគង់វង្ស។

លោកវុធសាវីបានអំពាវនាវឱ្យប្រជាពលរដ្ឋមួយចំនួនតូចត្រូវបញ្ឈប់សកម្មភាពការចូលកាប់ឆ្ការរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិតទៅទៀតព្រោះជាអំពើខុសច្បាប់ដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួននិងក្រុមគ្រួសារទៀតផង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *