ព័ត៌មានសន្តិសុខសង្គម

នគរបាលបញ្ជូនក្រុមខ្ទើយ០៣នាក់ទៅតុលាការ ករណីឈ្លោះវាយតប់គ្នារឿងដណ្ដើមគូស្នេហ៍

ភ្នំពេញ៖ កម្លៃនគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ សមត្ថកិច្ចនៃអធិការដ្ឋាន បានឃាត់ខ្លួនក្រុមខ្ទើយ២ក្រុមប្រុសចរឹកស្រីចំនួន០៥នាក់ករណី បង្កអសន្តិសុខតាមសួនច្បារសាធារណៈ យកទៅសាកសួរ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឈ្លោះវាយតប់គ្នារឿងដណ្តើមគូស្នេហ៍។
មន្ត្យីនគរបាលបានឱ្យដឹងថាខណៈនោះ កម្លាងបានចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញដើម្បីកសាងសំណុចាត់ការតាមច្បាប់។

បេីតាមការបញ្ជាក់ពីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។ ក្នុងអំឡុងពេលចុះល្បាត ក៏បានឃើញក្មេងទំនើងជាភេទទី៣ មាន០២ក្រុម មានគ្នាសរុបចំនួន៥នាក់ មានជម្លោៈវាយគ្នាទៅវិញទៅមក ដោយសារដណ្តើមប្រុសស្នេហ៍រវាងក្មេងៗភេទទី៣ (មិនមានរបួសស្នាម) វេលាម៉ោង ៣:៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍ដែលបង្កឡើងដោយ ក្រុមក្មេងៗប្រុសភេទទី៣ ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០២នាក់ បានធ្វើសកម្មភាពវាយតប់គ្នានៅលើសួនច្បារវត្តបទុមវតី ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខខណ្ឌដូនពេញ។ ភ្លាមនោះកម្លាំងជំនាញខណ្ឌដែលមានភារៈកិច្ចឈរជើងត្រួតពិនិត្យសភាពការណ៍ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ នៅគោលដៅសួនមុខវត្តបទុមវតី គោលដៅ(ស្តុប)ខាងលើ ក៌បានចេញអន្តរាគមន៍ឃាត់ខ្លួនបានជនបង្កហេតុភេទទី៣ទាំង០៥នាក់ នេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *