Uncategorized

កម្លាំងនគរបាលទេសចរណ៍មានការប្រុងប្រយ័ត្នការពារភ្ញៀវចុះលេងទឹក

 

ខេត្ត​ព្រះសីហនុ​៖​គិត​ត្រឹម​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​អាកាសធាតុ​លើ​ផ្ទៃសមុទ្រ​មេឃ​នៅតែមាន​ភាព​អ៊ួ​រ​អាប់​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង​ព្យុះ​រលក​សមុទ្រ​នៅមាន​កំ​រឹត​ខ្ពស់​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានដាក់​បទបញ្ជារ​ជាប្រចាំ​ដល់​កម្លាំង​នគរបាល​ទេ​ចរណ៍​និង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ជានិច្ច​ជា​កាល​ត្រូវ​ពង្រឹង​គោលដៅ​និង​ណែនាំ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅតាម​ឆ្នេរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​កុំ​ចុះ​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ ត្រឹម​រយ​:​ចម្ងាយ​០៥​ម៉ែត្រ​ចុះ​, និង​បាន​ហាម​មិនឱ្យ​ក្មេង​តូចៗ​(​អាយុ​ប្រហែល ៧​ឆ្នាំ​ចុះ​) ចុះ​លេង​ទឹក ដោយហេតុថា នេះ​ជា​រដូវភ្លៀង​អាចមាន គ្រោះថ្នាក់​កើតឡើង ជាយថាហេតុ​។

​រីឯ​ការធ្វើដំណើរ​ឆ្លង​សមុទ្រ​ទៅ​កម្សាន្ត​តាម​ដែន​កោះ​ក៏​គួរពិនិត្យមើល​អាកាសធាតុ​ផងដែរ​មុន​និង​អនុ​ញ្ញា​ត្ត​ឱ្យ​ចាក​ចេញពី​កំពង់ផែ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​សូម​យកចិត្តទុកដាក់​ស្តាប់​ការណែនាំ​ពី​មន្ត្រី​ជំនាញ​ដើម្បី​ចៀស​ផុតពី​ឧបទ្ទវហេតុ​ផ្សេងៗ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *