Uncategorized

អាវុធហត្ថរាជធានីភ្នំពេញ ទទួលភារកិច្ចដឹកជញ្ជូនម៉ាស់សម្ដេចតេជោហ៊ុនសែន ឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​ជំនួយ ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​១២​មុខ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​-១៩ ព្រម​ជាមួយ​គ្នា​នោះ​ផងដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ទទួល​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដឹក​ជញ្ជូន​ម៉ាស ចេញពី សាលា​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ឃ្លាំង​ស្តុក​របស់​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស បញ្ជូន​ទៅ​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​បេសកកម្ម​លើក​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ចាត់តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នាំយក​អំណោយ ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *