Uncategorized

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាក្លែងក្លាយសូ សារឹម ករណីលក់ដីខ្យល់ នៅឃុំព្រះស្រែ និងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ ឈ្មួញគួកជេដី ពេញស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺដែលធ្លាប់ប្រកាសខ្លួនថាជា  ឧកញ៉ាឈ្មោះសូ សារឹម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ពាក់ព័ន្ធករណីលក់ដីខ្យល់។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ឧកញ៉ា ត្បាញអាយ សូ សារឹម នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០នេះតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ។

ជនត្រូវចោទឈ្មោះ សូ សារឹមភេទប្រុស អាយុ៤១ឆ្នាំមុខរបរគ្រូពេទ្យរស់នៅភូមិអង្គ្រង ឃុំព្រះស្រែា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាករចោទប្រកាន់ពីបទ ឆបោក ប្រព្រឹតតនៅភូមិរំលេចុ ឃុំព្រះស្រែ និងភូមិស្តុកក្រោល ឃុំវាលពង់ ស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ កាលថ្ងៃទី១៣និងទី១៥ខែកញ្ញាឆ្នាំ ២០១៨យោងតាមមាត្រានៃ៣៧៧ និងមាត្រាលេខ ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីអន្លង់ខែកញ្ញាឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទំនាក់ទំនងឈ្មោះគង់  សុខលីន ភេទស្រី អាយុ៣៧ឆ្នាំ (មានការបង្ហើបថាជាមន្ត្រីក្រុមប្រឹក្សាស្រុកឧដុង្គ)។

នៅពេលនោះឈ្មោះគង់ សុខលីន បានណែនាំឲ្យឈ្មោះ ហម សាវុធ ស្គាល់ឈ្មោះសូ សារឹម ដើម្បីទិញដីចំនួន២ប្លង់ ដែលប្លង់ទី១ ទំហំ២ហិកតា តម្លៃ៨.៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ ស្ថិតនៅភូមិរំលេច ឃុំព្រះស្រែ និងប្លង់ទី ២ ទំហំ ៣ហិកតា តម្លៃ ១០.៥ដុល្លាក្នុង១ម៉ែត្រការ៉េ ស្ថិតនៅភូមិស្តុកក្រោល ឃុំវាលពង់ ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះបានប្រគល់ប្រាក់កក់ចំនួន៧០.០០០ដុល្លារ (ប្លង់ទី១ចំនួន៤០.០០ដុល្លារ  និងប្លង់ទី២ចំនួន៣០.០០០ម៉ឺនដុល្លារ) ដោយមានឈ្មោះគង់ សុខលីន ផ្តិតមេដៃជាសាក្សី។

ក្រោយមកដោយសារ លោកឧកញ៉ា សូ សារឹ គ្មានដីប្រគល់ជូនជនរងគ្រោះតមកិច្ច ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្ដង ។ គួររំលឹកថា លោកឧកញ៉ា សូ សារឹមមិសារឹម ធ្លាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង នៅខាងមុខភូមគ្រឹះដ៏ស្កឹមស្កៃរបស់ស្មៀនឃុំព្រះស្រែ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់លោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលក់ដីរបស់ប្រជាពលរដ្ឋនៅភូមិរំលិច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ុន្តែលោក ឧកញ៉ា សូ សារឹម ត្រូវបានលោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្នសិនកាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ ២០១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *