Uncategorized

ជនពិការក្រីក្រនៅតាមសហគមន៍ក្នុងក្រុងប៉ៃលិនចំនួន ៤៨១នាក់ ទទួលបានប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

 

តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតសម្បទា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន បានធ្វើការបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិ
បាលកម្ពុជា ជូនដល់បងប្អូនជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងប៉ៃលិនចំនួន ៤៨១នាក់ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ បាលខេត្តប៉ៃលិន។

បើតាមលោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន បានឱ្យដឹងថា ការបើកផ្តល់ប្រាក់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហ គមន៍ក្នុងក្រុងប៉ៃលិនចំនួន ៤៨១នាក់នាពេលនេះ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែមាន ចំនួន ៩៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែមានចំនួន ៧៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *