ព័ត៌មានសន្តិសុខសង្គម

បញ្ជូនសិស្សស្រី០៤នាក់និងប្រុសខ្ទើយម្នាក់ ទៅតុលាការ ករណីព្រួតគ្នាវាយក្មេងស្រីម្នាក់

ភ្នំពេញ៖សិស្សស្រីចំនួន៤នាក់ និងមនុស្សខ្ទើយម្នាក់ ត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៦ខែ មករានេះ ពីបទព្រួតគ្នាប្រើអំពើហឹង្សា ដោយវាយក្មេងស្រីសាលាម្នាក់យ៉ាងធ្ងន់ធ្ងរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង ថា សិស្សសាលាមានគ្នា៥នាក់ ក្នុងនោះមានប្រុសចារឹតស្រីម្នាក់(ខ្ទើយ) ប្រើហិង្សាលើសិស្សរងគ្រោះបង្ហាញពីភាពឃោរឃៅ បានបញ្ជូនទៅតុលាការ។ លោកបានបន្តថា ក្រោយពីឃាត់ខ្លួនសិស្ស៤នាក់ តាមរយៈការសាកសួរ ក៏ឈានដល់ឃាត់ខ្លួនម្នាក់ទៀត ដែលជាអ្នកដឹកជនរងគ្រោះ គឺពាក់ព័ន្ធការផ្ដល់មធ្យោបាយឱ្យក្រុមជនប្រើហិង្សា។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ ខែមករា កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនសិស្សសាលា៤នាក់ ក្នុងនោះមានខ្ទើយម្នាក់។កម្លាំងជំនាញបានតាមឃាត់ខ្លួនពួកគេ នៅម្តុំរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចក៏បាននាំមកភ្នំពេញដើម្បីបន្តនីតិវិធី។យោងតាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញរូបប្រុសខ្ទើយ និងបក្ខពួកបានវាយក្មេងស្រីម្នាក់ជាគូទំនាស់យ៉ាងឃោឃៅបំផុត។ពួកគេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។ ក្នុនោះសមត្ថកិច្ចក៏បានអំពាវនាវដល់ឪពុកម្តាយក្មេងស្រីសិស្សសាលា ដែលជាប់ពាក់ព័ន្ធជាមួយក្រុមនេះ ត្រូវនាំកូនៗរបស់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *