ព្រះវិហារ៖ឃាតកម្មកើតឡើងដោយទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីធ្វើឱ្យបុរសម្នាក់ម្នាក់ទាញកាំបិតផ្គាក់កាប់ទៅលើជនម្នាក់ទៀតបណ្តាលឱ្យស្លាប់ម្នាក់។ហេតុការណ៍នេះបានកើតឡើងត្រង់ដីស្រែកងទ័ពមួយកន្លែងស្ថិតក្នុងភូមិសែនរុងរឿង៤ឃុំមរតកតេជោស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីរំលងអទ្រាធ្រចូលថ្ងៃ២៣ខែវិច្ឆិកាឆ្នាំ២០២០។
លោកវរសេនីយ៍ទោឱសេងអធិការនគរបាលស្រុកជាំក្សាន្តបានឱ្យដឹងថាៈហេតុដែលបណ្តាលឱ្យមានអំពើឃាតកម្មកាប់សម្លាប់គ្នានេះដំបូងគេបានឃើញជនសង្ស័យរួមនឹងជនរងគ្រោះព្រមទាំងគូកនរបស់ពួកគេមួយចំនួនទៀតបានជួបជុំគ្នាផឹកស៊ី។លុះក្រោយមកពួកគេក៏ធ្លាក់ភ្នែករៀងៗខ្លួនពួកគេក៏បានជជែកទាស់នូវពាក្យសម្តីតឹងសសៃរកដាក់គ្នា។
អធិការនគរបាលបានបន្តថាៈតែក្រោយមកអ្នកជិតខាងបានជួយសម្របសម្រួលដើម្បីបំបែកគ្នាទៅផ្ទះ។លុះមកដល់ម៉ោងប្រហែល៥ល្ងាចខែឆ្នាំដដែលដោយសារតែការស្រវឹងធ្វើឱ្យបុរសដែលជាគូកនផឹកស៊ីពីព្រឹកហាក់បីដូចនៅមិនទាន់អស់ចិត្តក៏នាំគ្នីគ្នាផឹកស៊ីសារជាថ្មីទៀត។តែការផឹកស៊ីដដែលនេះនឹងធ្វើឱ្យគួបដិបក្ខនៅតែបន្តជជែកគ្នារហូតយប់។
ក្រោយផឹកស៊ីរួចជនសង្ស័យនិងជនរងគ្រោះក៏បបួលគ្នាទៅអារជ្រៀកឈើនៅចំណុចកើតហេតុ។តែដល់ពេលនោះជនរងគ្រោះដូចជាឌឺដងដាក់ទៅលើជនសង្ស័យ។ភ្លាមនោះជនសង្ស័យក៏ទាញ់កាំបិតផ្គាក់ហក់ទៅកាប់លើជនរងគ្រោះត្រូវចំលលាដ៏ក្បាលនូវផ្នែកខាងក្រោយបណ្តាលឱ្យដេកដួលស្លាប់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តបានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។ជនសង្ស័យឈ្មោះសារ៉ាត់សារិតភេទប្រុសអាយុ២៧ឆ្នាំនៅភូមិសែនរុងរឿង៤ឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារ។ឯជនរងគ្រោះមានឈ្មោះរ៉ាបឹបភេទប្រុសអាយុ២៤ឆ្នាំមុខរបជាកសិករមានស្រុកកំនើតនៅភូមិត្រពាំងក្រសាំងឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចចាប់ជនសង្ស័យឃុំខ្លួននិងវត្ថុតាងរក្សាទុកជាបណ្តោះអាសន្នដើម្បីធ្វើការសួរនាំនឹងចងក្រងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់៕សហការី