Uncategorized

ប្រធានក្រុមប្រឹក្សាស្រុកកោះញែកបញ្ជាឲ្យរុះរើរោងការរបស់នគរបាលខេត្ត

 

​មណ្ឌលគិរី​៖​ស្នាក់ការ​បណ្តោះអាសន្ន​ស​ង់​អំពី​ឈើ​ប្រក់​ស័ង្កសី​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​ខេត្ត​ដើម្បី​ស្ទាក់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ត្រូវ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក​គឺ​លោក​យូ​ចន្ទី​បញ្ជា​ឱ្យ​មនុស្ស​មួយក្រុម​រុះរើ​ចេញ​ដោយ​ពុំមាន​ការជូនដំណឹង​ជាមុន​ឡើយ​។​

​ករណីនេះ​គឺ​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​ក្នុង​ខែវិច្ឆិការ​ឆ្នាំ​២០២០​នៅ​ចំណុច​ត្រពាំង​ត្រាច​ត្រង់​ផ្លូវបំបែក​ចូលទៅ​ឃុំ​ណង​ឃី​ឡឹ​ក​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កោះ​ញែក​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីសូ​សុវណ្ណ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ស្នាក់ការ​សម្រាប់​កម្លាំង​នគរបាល​ស្នាក់នៅ​ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​។​នៅ​ចំណុច​ត្រពាំង​ត្រាច​ត្រង់​ផ្លូវបំបែក​ចូលទៅ​ឃុំ​ណង​ឃី​លឹក​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កោះ​ញែក​។​
​រោង​ស្នាក់ការ​នេះ​ត្រូវបាន​លោក​យូរ​ចន្ទី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក​និង​បក្ខពួក​រុះរើ​ចោល​អស់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​អ្នកនាំពាក្យ​ដដែល​បន្តថា​ស្នាក់ការ​នេះ​សាងសង់ឡើង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែលមាន​ទំហំ​៤,៦​ម៉ែត្រ​គុណ​៥,៥​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ចំណាយ​ទឹកប្រាក់​អស់​៥.១០០.០០០​រៀល​និង​៥០០​ដុល្លារ​។​ក្នុង​គោលបំណង​សម្រាប់​កងកម្លាំង​ស្នាក់​នៅពេល​ត្រូវ​ការចេញ​ពួនស្ទាក់​បង្ការ​បង្ក្រាប​ប​ទ​ល្មើស​គ្រប់​ប្រភេទ​និង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ឈប់សម្រាក​រយ​:​ពេល​ខ្លី ។

​ថ្នាក់ដឹកនាំ​ព្រមទាំង​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ទាំងអស់​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ម៉ើ​ង​ម៉ាត់​បំផុត​ចំពោះ​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​បុគ្គល​យូរ​ចន្ទី​និង​បក្ខពួក​និង​ចោទ​ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​ករណី​រុះរើ​ស្នាក់ការ​បណ្ដោះអាសន្ន​រប​ស់​កងកម្លាំង​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក​យូរ​ចន្ទី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក​ភ្នាក់ងារ​សារព័ត៌មាន​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានឡើយ​តាម​ប្រព័ន្ធ​សារ​អេ​ឡិ​ក​ត្រូ​និ​ច​។​សារព័ត៌មាន​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពីស​ម៉ី​ភាគី​ដើម្បី​ផ្សាយ​ជូន​បន្ត​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *