Uncategorized

លោកវីរៈសេនីយ៍ត្រី អៀត ដាលីស មេបញ្ជាការរង នៃវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំង ចូលរួមអបអរសាទរយុទ្ធនាការអប់រំផ្សព្វផ្សាយ អនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត

 

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនៅវេលាម៉ោង ០៧ នឹង ៣០ នាទីព្រឹក ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជា កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជាចំនួន ៣០ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អៀត ដាលីស មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចូលរួមអបអរសាទរយុទ្ធនាការអប់រំផ្សព្វផ្សាយ អនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥សួនប៉ោយប៉ែតសម្តេចតេជោឈ្នះឈ្នះ ក្រោមការដឹកនាំលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *