Uncategorized

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំការពង្រឹងទំនាក់ទំនង និងសម្ព័ន្ធភាពល្អនិងប្រទេសជាប់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំការពង្រឹងទំនាក់ទំនង និងសម្ព័ន្នភាពល្អនឹងប្រទេសជាប់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២៤ រវាងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធជំវិញខេត្តជាច្រើនរូប ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *