ព្រះសីហនុ៖រថយន្តធុនធំដឹកអេតចាយមួយគ្រឿងបានក្រឡាប់ហើយបង្កជាអគ្គិភ័យឆេះក្បាលរថយន្តយ៉ាងសន្ធោសន្ធៅតែអត់មានមនុស្សរងរបួសទេ។ករណីនេះកើតឡើងនៅចំណុចរង្វង់មូលមហាវិថីជំទាវម៉ៅស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាៈគ្រោះមហន្តរាយបានកើតឡើងដោយរថយន្តធុនធំមួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ3A1593បើកបរក្នុងល្បឿនលឿនចុះពីចំណោតមហាវិថីជំទាវម៉ៅមកកាន់មហាវិថីរាម។រថយន្តក៏ក្រឡាប់ផ្ងារជើងនិងបង្កជាអគ្គិភ័យឆាបឆេះក្បាលរថយន្តតែម្តង។ភ្លាមៗនោះតៃកុងរថយន្តក៏លោតចេញទាន់តែមិនបណ្តាលឱ្យរងរបួសឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរក្បែរនោះទេ ។
មន្ត្រីដដែលបានបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានស្រុកព្រៃនប់ក៏បានចេញរថយន្តពន្លត់អគ្គិសភ័យចំនួន៣គ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ករណីខាងលើឱ្យរលត់ទៅវិញទាំងស្រុងនិងបណ្តាលឱ្យមានការឆេះរាលដាលដល់ គំនរអេតចាយទាំងស្រុងនោះទេ៕សហការី